ថ្លៃព្យាបាលនឹងត្រូវបង់ដោយខ្លួនឯង ខណៈចំនួនអ្នកជំងឺបរទេសកើនឡើង ១២ដង — Darin Voice

រដ្ឋាភិបាលកូរ៉េគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ ដើម្បីឱ្យការគិតថ្លៃសេវាព្យាបាលដល់ជនបរទេសដែលមានមេរោគកូរ៉ូណា១៩មកពីក្រៅប្រទេស។ កន្លងមក អ្នកជំងឺជនបរទេសដែលចូលមកពីក្រៅប្រទេសបានទទួលការឧបត្ថម្ភថ្លៃពិនិត្យ និងថ្លៃព្យាបាលក៏ពិតមែន ប៉ុន្តែចាប់ពីពេលមានករណីជនបរទេសចូលមកប្រទេសមានមេរោគបានកើនឡើង រដ្ឋាភិបាលបានសម្រេចបន្តផែនការកែប្រែការឧបត្ថម្ភ។ ជាកស្ដែងចំនួនអ្នកជំងឺចូលមកពីបរទេសដែលមានត្រឹមតែ១១នាក់ ក្នុងសប្តាហ៍ទី១នៃខែមិថុនា បានកើនឡើង ១២ ដងក្នុងរយៈពេលត្រឹមតែមួយខែកន្លះ។ ជាជំហានដំបូង រដ្ឋាភិបាលនឹងកំណត់ការដាក់បន្ទុកនៃការព្យាបាលចំពោះជនបរទេសដែលបានបំពានការអនុវត្ដន៍ធ្វើចក្កឡីសក្ក ក៏ដូចជាជនបរទេសណាដែលមានបំណងបង្កការលំបាកក្នុងចំណាត់ការត្រួតពិនិត្យ និង ប្រព័ន្ធវិជ្ជសាស្រ្ដនៅក្នុងប្រទេសកូរ៉េនោះ ជនបរទេសទាំងនោះនឹងត្រូវកំណត់ដាក់បន្ទុកថ្លៃព្យាបាលដោយខ្លួនឯងជាការអនុវត្ដន៍ជំហានដំបូង។ ចំពោះជនបរទេសដែលរស់នៅរយៈពេលយូរដែលបានចុះឈ្មោះធានារ៉ាប់រងសុខភាពរួចហើយនោះគឺអាចបន្ដទទួលការឧបត្ថម្ភថ្លៃព្យាបាលដដែល។ សម្រាប់ការលើកឡើងអំពីដកថ្លៃព្យាបាលសម្រាប់ជនបរទេសនោះគឺមិនមែនសំដៅលើថ្លៃពិនិត្យនោះទេ តែជាការកំណត់លើថ្លៃព្យាបាលប៉ុណ្ណោះ។ នៅពេលវិធីសាស្រ្តក្នុងការការពារជំងឺឆ្លងត្រូវបានធ្វើវិសោធនកម្មរួចរាល់ រដ្ឋាភិបាលនឹងមានគម្រោងផែនការលំអិតដោយឆ្លងកាត់ការសិក្សាលើករណីនៅក្រៅប្រទេស ការកែប្រែការអនុវត្ដន៍ផែនការ និងប្រភេទដែលត្រូវកំណត់ជាបឋប។

방법: ថ្លៃព្យាបាលនឹងត្រូវបង់ដោយខ្លួនឯង ខណៈចំនួនអ្នកជំងឺបរទេសកើនឡើង ១២ដង — Darin Voice

Votre commentaire

Entrez vos coordonnées ci-dessous ou cliquez sur une icône pour vous connecter:

Logo WordPress.com

Vous commentez à l’aide de votre compte WordPress.com. Déconnexion /  Changer )

Photo Google

Vous commentez à l’aide de votre compte Google. Déconnexion /  Changer )

Image Twitter

Vous commentez à l’aide de votre compte Twitter. Déconnexion /  Changer )

Photo Facebook

Vous commentez à l’aide de votre compte Facebook. Déconnexion /  Changer )

Connexion à %s